ព័ត៌មាន March 24, 2019 Khmernote
បង្ក្រាបទីតាំងកាត់-ត និងតម្លើងរថយន្តមួយនៅខណ្ឌពោធិ៍សែនជ័យ ឃាត់បានសុទ្ធតែរថយន្តទំនើបៗ

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបយានដ្ឋានតម្លើង និងកាត់តរថយន្តមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ឃាត់បានរថយន្ត១៥គ្រឿង ដោយក្នុងនោះ មានរថយន្តចំនួន៣គ្រឿងបានតម្លើងហើយ១០០ភាគរយ ចំណែកឯ១២គ្រឿងទៀតកំពុងកាត់-ត និងតម្លើង។

រថយន្ត ដែលមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់បានមានដូចជា រថយន្ត Lexus RX- 330, Lexus RX- 350 និង Lexus RX- 400H ហើយរថយន្តទាំងអស់នោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងឃ្លាំង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សេម

រូបភាព៖ លោក Phorn Sophal