ក្រោយការបោះឆ្នោតនៅថៃ គណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានសំលេងនាំមុខគេ

ការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបិទបញ្ចប់រួចរាល់ហើយជាមួយនឹងលទ្ធផលគឺគណបក្ស​ផាឡាំង​ប្រាឆារ៉ាត់ របស់​លោក​ប្រាយុទ្ធ ចាន់អូចា ជា​អ្នក​ទទួល​សំលេង​នាំមុខគេ។ ទិដ្ឋភាពទូទៅនៃការបោះឆ្នោតនេះត្រូវបានគេកត់សម្គាល់ថា មានអ្នកចេញទៅបោះឆ្នោតសរុបត្រឹមតែ ៦៤% ប៉ុណ្ណោះ ក្នុងនោះគណបក្ស​ផាឡាំង​ប្រាឆារ៉ាត់ របស់​លោក​ប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រ ៧លាន៦សែនសន្លឹក នាំមុខគណបក្សភឿថៃ (គណបក្សមាននិន្នាការគាំទ្រអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា) ដែលទទួលបានសំឡេងគាំទ្រត្រឹមតែ ៧លានសំឡេងប៉ុណ្ណោះ។

សម្រាប់ក្រុមអ្នកវិភាគ និងមហាជនទូទៅបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា បានទទួលសំឡេងគ្រាំទ្រខ្លាំងដូចនេះ និងអាចរក្សាតំណែងនាយរដ្ឋមន្រ្តីសម្រាប់លោកដដែល។ សូមបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ជាមេយោធា ហើយរបបសឹករបស់លោកបានមកដឹកនាំប្រទេសថៃតាំងពីឆ្នាំ​ ២០១៤ មកម្លះ បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការថៃតាមចាប់ខ្លួន។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះនឹងធ្វើឲ្យថៃត្រូវបាកបែកជាខ្លាំង រវាងក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ និងក្រុមគាំទ្ររបបសឹករបស់លោក ប្រាយុទ្ធ ចាន់អូចា៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia