ព័ត៌មាន March 25, 2019 Khmernote
រថយន្តធុនធំ៣គ្រឿងបុកគ្នានៅផ្លូវចំណោតក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ៣គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតរ៉ាក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោង៧យប់ថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៩ ។ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចនគរបាលអោយដឹងថា មានអ្នកបើកបររថយន្តម្នាក់រងរបួស ហើយករណីនេះសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ដែលកកស្ទះ និងស្រាវជ្រាវពីសាវតាភាគីនិមួយៗក៍ដូចជាដើមហេតុនាំអោយមានគ្រោះថ្នាក់នេះផងដែរ៕

ប្រភព៖ លោក Huy Bunleng