កាមេរ៉ាម៉ូដែល 0 របស់ក្រុមហ៊ុន Leica ដែលត្រូវបានផលិតឡើងតាំងពីឆ្នាំ1923 ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ €2,400,000 (~$2,957,304) ក្នុងការដេញថ្លៃមួយ។ យោងតាមតម្លៃប៉ុណ្ណេះ កាមេរ៉ានេះបានបំបែកកំណត់ត្រាថ្មីលើពិភពលោក។

គួរបញ្ជាក់ផងដែរថា ការដាក់ដេញថ្លៃនេះត្រូវបានធ្វើឡើងជាលើកទី32 ហើយ ក្នុងពិធីដេញថ្លៃកាមេរ៉ា Westlicht ទីក្រុង Vienna ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី10 ខែមិនា កន្លងទៅនេះ។ សម្រាប់តម្លៃនេះ ត្រូវបានតម្លើងដល់ទៅ 6ដងឯណោះ ដែលជាហេតុជម្រុញឲ្យតម្លៃរបស់កាមេរ៉ានេះ ឡើងដល់ខ្ពស់ជាង 2.79លានដុល្លារ ដែលជាតម្លៃចាស់កំណត់ត្រាចាស់របស់កាមេរ៉ា Leica ម៉ូដែល 0 ដដែល (លេខសៀរៀល 116) កាលពីការដេញថ្លៃឆ្នាំ2012។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែល 0 របស់កាមេរ៉ា Leica នេះត្រូវបានគេជឿថានៅមានតែ 12គ្រឿងប៉ុណ្ណោះ ក្នុងចំណោម 25គ្រឿងដែលត្រូវបានផលិតដោយលោក Ernst Leitz។ លើសពីនេះទៅទៀត មានតែកាមេរ៉ា 3គ្រឿងប៉ុណ្ណោះដែលនៅរក្សាស្ថានភាពល្អ។


Fu

ប្រភព៖ petapixel