រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់បក់ ដែលមកពីទិសខាងកើត ហើយវានឹងបង្កឲ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ។