សម្រាប់អ្នកដែលនិយមតាមដានវិស័យស្មាតហ្វូន ប្រាកដជាស្គាល់ហើយនូវឆានែល YouTube មួយមានឈ្មោះថា JerryRigEverything ដែលជានិច្ចកាលតែងបង្កើតវីដេអូទាក់ទងទៅនឹងការធ្វើតេស្តសាកល្បងធ្ងន់ៗលើស្មាតហ្វូនកំពូលៗ ដែលមានដូចជា ឆ្កូត ដុត និងពត់ជាដើម ហើយចំពោះលើកនេះ កំពូលស្មាតហ្វូន Galaxy S9 គឺជាគោលដៃបន្ទាប់។

គួរបញ្ជាក់ផងដែរថា Galaxy S8 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8អ៊ីញ Infinity Display ក្នុងកម្រឹតបង្ហាញរូបភាព 1440 x 2960 pixels ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64/128 រឺ 256 ទៅតាមជម្រើសអ្នកប្រើប្រាស់។ សម្រាប់ផ្នែកខាងក្រៅរបស់ស្មាតហ្វូននេះត្រូវបានបំពាក់ដោយកញ្ចក់នាផ្នែកខាងក្រោយ ជាមួយនឹងអេក្រង់ខាងមុខក្រាលដោយកញ្ចក់ការពារប្រភេទ Gorilla Glass 5 និងគែមជុំវិញប្រភេទអាលុយមីញ៉ូម។ ចង់ដឹងថាស្មាតហ្វូនកំពូលនេះធន់ប៉ុណ្ណា មកទស្សនាវីដេអូនេះទាំងអស់គ្នា៖

Fu

ប្រភព៖ gsmarena