រថយន្ត April 3, 2019 lyda
Ford Explorer PHEV កូនកាត់ ស៊េរី 2020 កម្លាំង 450សេះ នឹងបង្ហាញមុខជាលើកដំបូងនៅអឺរ៉ុប

នេះជាលើកទីមួយដែលម៉ូដែល Explorer របស់ Ford បានឈានជើងដល់អឺរ៉ុប។ រថយន្តប្រភេទ SUV ធំបំផុតរបស់អាមេរិកដែលទទួលបានជោគជ័យបំផុតមួយនេះ នឹងមានមុខនៅលើទ្វីបអឺរ៉ុបជាមួយនឹង PHEV powertrain ដែលមានទាំងម៉ាស៊ីនហ្គាស EcoBoost V6 ទំហំ 3.0លីត្រ បង្កើតបានកម្លាំង 350សេះ (261 គីឡូវ៉ាត់) និងម៉ូទ័រអេឡិចត្រិច ដែលល្អសម្រាប់កម្លាំង 100សេះ (75 គីឡូវ៉ាត់រ) បន្ថែមទៀត។ ទាំង 2 រួមបញ្ចូលគ្នានឹងធ្វើឱ្យរថយន្តមានកម្លាំងរហូតដល់ 450សេះ (335 គីឡូវ៉ាត់) និង 620 ផោន-ហ្វីត (840 Nm)។

ទាំងនេះក៏ត្រូវអរគុណដល់ ថ្មលីចូម-អ៊ីយ៉ុង ទំហំ 13.1 kWh ដែលអាចឱ្យរថយន្ត SUV 7កៅអី មួយនេះធ្វើដំណើរបានចម្ងាយ ៤០គីឡូម៉ែត្រ ជាមួយនឹងថាមពលអគ្គិសនីរបស់វាតែមួយមុខ។ ម៉ូដែល Explorer PHEV ក៏ជាប្រភេទ Hybrid ដែលមានការប្រើប្រាស់ប្រេងរួមគ្នា (3.4លីត្រ/100គីឡូម៉ែត្រ) និងការបញ្ចេញកាបូន​ឌីអុកស៊ីត 78ក្រាម/គីឡូម៉ែត្រ ផងដែរ។ ចំណែក Powertrain របស់វាមានអនុភាពធានាថា ម៉ូដែល Explorer PHEV នឹងមានសមត្ថភាពអូសទម្ងន់របស់រថយន្ដបានរហូតដល់ 5,511ផោន (2,500 គីឡូក្រាម)។ ហើយបើយោងតាមក្រុមហ៊ុន Ford បានឱ្យដឹងថា ប្រព័ន្ធបើកបរកូនកាត់ (Hybrid) របស់វា គឺមាន ៧ជម្រើស ឱ្យជ្រើសរើសរួមមាន៖ ធម្មតា (Normal) ស្ព័រ (Sport) សណ្ដោង (Towing) … និងច្រើនទៀត ដែលអាចដោះស្រាយគ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុបានយ៉ាងល្អឥតខ្ចោះ៕

អត្ថបទ៖ លីដា
ប្រភព៖ motor1