កាលពីចុងខែកុម្ភៈ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញកំពូលស្មាតហ្វូតរបស់ខ្លួនគឺ Galaxy S9 និង S9+ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់ ដោយសារតែ Samsung បានធ្វើការអភិវឌ្ឍន៍កាមេរ៉ាស្មាតហ្វូននេះឲ្យកាន់តែល្អលើសម៉ូដែលមុនៗ។

ហើយនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានកូពីរូបរាង iPhone X របស់ក្រុមហ៊ុន Apple ដែលមានក្បាលឆកនៅខាងលើ និងមានផ្ទៃអេក្រង់លាតពេញផ្ទៃខាងមុខតែម្តង ហើយក្បាលឆកនេះផងដែរ មានអ្នកខ្លះក៏ពេញចិត្ត និងអ្នកខ្លះទៀតក៏មិនពេញចិត្តផងដែរ។

កាលពីពេលថ្មីៗនេះ អ្នក Graphic design ម្នាក់ឈ្មោះ Martin Hajek បានកែប្រែរូបរាងរបស់ Galaxy S9 ឲ្យមានក្បាលឆកដូច iPhone X ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចង់ដឹងថា តើរូបរាងរបស់ Galaxy S9 នឹងទៅជាយ៉ាងបើមានក្បាលឆក? តើអ្នកទាំងអស់គ្នាយល់ថា មានក្បាលឆកស្អាត ឬអត់ក្បាលឆកស្អាតជាង?

សេម
ប្រភព៖ bgr