សង្គម April 10, 2019 Khmernote
អំឡុងចូលឆ្នាំខ្មែរខាងមុខនេះ នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ហើយសូមប្រយ័ត្នរឿងផ្គររន្ទះ និងខ្យល់កន្ត្រាក់ផង

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១០ និងទី១១ ខែមេសា ជ្រលងសម្ពាធទាប ដែលកន្លងមកបានអូសបន្លាយលើកម្ពុជាយើង មានលក្ខណៈចុះខ្សោយ ហើយបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួច ចំណែកឯសីតុណ្ហភាពក៏មានការហក់ឡើងក្នុងកម្រិតពី ៣៦ – ៣៩អង្សាសេ។

ហើយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា កម្ពុជាយើងនឹងទទួលឥទ្ធិពលសម្ពាធទាប ដែលកើតមកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

អត្ថបទ៖ សេម