ស្រីស្អាតម្នាក់ប្រកាសលក់ព្រហ្មចារី ដើម្បីយកប្រាក់ផ្គត់ផ្គង់ការសិក្សា ហើយឥលូវមានប្រុសៗជាង៦០នាក់កំពុងចាប់អារម្មណ៍

យុវតីជនជាតិកាហ្សាក់ស្ថានម្នាក់បានប្រកាសលក់ព្រហ្មចារីរបស់នាងជាសាធារណៈក្នុងតម្លៃ ៥,២៤០ ដុល្លារអាមេរិក ហើយរហូតមកទល់នឹងពេលនេះមានបុរសចំនួន ៦០ នាក់ ហើយដែលកំពុតែចាប់អារម្មណ៍នឹងការប្រកាសលក់មួយនេះ។ យុវតីរូបនេះមានឈ្មោះថា Aynur Zhanibekova មានអាយុ ១៩ ឆ្នាំ និងជានិស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យមួយកន្លែង។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាងបានអះអាងថា នាងពិតជានៅក្រមុំព្រហ្មចារីមិនធ្លាប់រួមភេទជាមួយនឹងបុរសណាទាល់តែសោះពីមុនមក។ នាងបានឲ្យដឹងទៀតថា មូលហេតុដែលនាងសម្រេចប្រកាសលក់ព្រហ្មចារីរបស់នាងដូចនេះគឺដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ការសិក្សារបស់នាង ព្រោះនាងមិនចង់ឲ្យម្តាយរបស់នាងត្រូវលំបាករកប្រាក់សម្រាប់ឧបត្ថម្ភនាងទៀតទេ ព្រោះម្តាយនាងមានអាយុច្រើន និងមានជំងឺទៀតផង។

នាងបានបន្តទៀតថា មានស្រ្តីជាច្រើនបានណាត់ជួបសង្សារបស់ពួកនាង ដើម្បីរួមភេទជាមួយគ្នាដោយមិនគិតថ្លៃ តែសម្រាប់នាងវិញនាងគិតថា ហេតុអ្វីបានវា (ការរួមភេទ) គឺជារបស់ដែលត្រូវគេគិតថ្លៃដូចនេះទៅវិញ បើជ្រុលជារួមភេទហើយមិចក៏មិនរួមភេទដោយបានលុយតែម្តងទៅ។ នាងបានបន្ថែមទៀតថា សម្រាប់នាងព្រហ្មចារីហាក់មិនសំខាន់អ្វីនោះទេ តែសម្រាប់សង្គមវិញបានគិតថាវាមានតម្លៃណាស់។ សូមបញ្ជាក់ថា ករណីមួយនេះបានក្លាយជាករណីកម្រមួយក្នុងប្រទេសកាហ្សាក់ស្ថាន ព្រោះក្នុងប្រទេសដែលមានប្រជាជនសរុប ១៨ លាននាក់មួយនេះគឺមាន ៧០% ទៅហើយដែលកាន់សាសនាមូស្លីមនិងមានលក្ខណៈតឹងរឹងចំពោះបញ្ហាផ្លូវភេទដូចនេះ។ ផ្ទុយពីនិន្នាការមួយនេះ យុវតីក្លាហានខាងលើ ស្រាប់តែហ៊ានប្រកាសលក់ព្រហ្មចារីជាសាធារណៈទៅវិញដោយមិនខ្លាចអ្នកណាទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ mirror