គ្រាប់ពេជ្រ ដែលមានទំហំធំបំផុតជាង៣០០ការ៉ាត់ ត្រូវបានបង្ហាញជាផ្លូវការជាមួយនឹងតម្លៃជាង ១៣ លានដុល្លារ

ពេជ្រមួយគ្រាប់ ដែលមានទំហំធំបំផុតនៅលើពិភលោកត្រូវបានគេដាក់បង្ហាញសាធារណៈហើយ ខណៈដែលគេមិនទាន់រកឃើញអ្នក ដែលហ៊ានដេញថ្លៃទិញយកវានៅឡើយទេ។ ពេជ្រមួយគ្រាប់នេះមានទំហំ ៣០២,៣៧ ការ៉ាត់ និងមានឈ្មោះថា Graff Lesedi La Rona។ ពេជ្រមួយគ្រាប់នេះត្រូវបានរកឃើញដោយវិទ្យាស្ថាន Gemological Institute of America (GIA) ហើយវាត្រូវបានគេចាត់ចាត់ទុកថា ជាប្រភេទពេជ្រកម្រមួយប្រភេទក្នុងពិភពលោក។

ពេជ្រនេះមានលក្ខណៈថ្លា និងរឹងខ្លាំងជាងពេជ្រធម្មតារាប់ដងឯណោះ។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេរាយការណ៍ថា នឹងត្រូវដាក់ក្នុងតម្លៃជាង ១៣ លានដុល្លារអាមេរិក។ ពេជ្រនេះត្រូវបានគេកាត់យកចេញពីឈុតគ្រឿងអលង្ការប្រណិតមួយដែលមានតម្លៃសរុប ៥៣ លានដុល្លារ និងត្រូវបានគេលក់កាលពី ១៨ ខែមុននេះ។ លោកអាចអាចទស្សនារូបភាពរបស់ពេជ្រដ៏កម្រនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ mirror