ខេត្តកំពង់ធំ៖ ក្រុមហ៊ុនស្យាមគូបូតា ខបភឺរ៉េសិន និងក្រុមហ៊ុនគូបូតា កម្ពុជា បាននាំមកនូវកម្មវិធីថ្មី!ប្លែក គឺការប្រគុំតន្ត្រីZT (ហ្សែតធី) ដើម្បីសម្ពោធ ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT កាលពីថ្ងៃទី10 មិនា ២០១៨ នៅកីឡាដ្ឋានស្តាតចាស់ទីរួមខេត្តកំពង់ធំ ដែលមានតារាចម្រៀងល្បីៗ ជាច្រើនរួបមកពីផលិតកម្មថោន ដូចជា លោក ខេម កញ្ញា រ៉ាប៊ី លោក សុគន្ធ ថេរ៉ាយុ លោក គូម៉ា ហើយមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែល។

ក្នុងគោលចំណងបង្កើតភាពសប្បាយរីករាយឡើងដើម្បីការថ្លែងអំណរអរគុណ ក៏ដូចជាការផ្តល់រង្វាន់ដល់អតិថិជន បន្ថែម​ពី​លើ​ផលិត​ផលដែលមានគុណភាពខ្ពស់​ និង​សេវាកម្ម​ទាន់ចិត្តនៅទូទាំងប្រទេស ដោយជួបជាមួយកម្មវិធីសប្បាយៗ និង​ឈ្នះរង្វាន់ជាច្រើនផងដែល។

ក្រុមហ៊ុន គូបូតា មានមោទនភាពបង្ហាញជូនម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានកំលាំងចាប់ពី10ដល់15.5កំលាំងសេះ រចនារូបរាងថី្ម មានផាសុខភាព និង​សុវត្ថិភាពយ៉ាងពេញលេញ។​ ជាមួយនិងបចេ្ចកវិទ្យាផ្តាច់មុខ “K-Tech”​ ម៉ាស៊ីនម៉ាស៊ូតថ្មីនេះមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និង​កាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើចំងាយផ្លូវឆ្ងាយ និង បូមទឹកបានយ៉ាងពេញកំលាំង។

ការវិវត្តន៏ និង បច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្ម បានក្លាយជាកត្តាដ៏សំខាន់ដែលនិងជួយប្រជាកសិករទទួលបានប្រសិទ្ធិភាព និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិបរមា។ គូបូតាបានធ្វើអោយប្រសើរនូវការរចនារូបរាង ដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងកំរបកោង។​

ក្រុមហ៊ុនក៏បានដំឡើងអំពូលភ្លើងមុខ ប្រភេទ LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសំរាប់ការងារ​ពេលយប់។ ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល ក្រុមហ៊ុនក៏បានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបក្ករណ៏អេឡិចត្រូនិច និង កន្លែងត្រួតពិនិត្យម៉ាស៊ូតនៅក្នុងធុងប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកំរិតប្រេងដោយមិនចាំបាច់បើកកំរបប្រេងមើល។


ម៉ាស៊ីនម៉ាស៊ូតគូបូតា​ ZT ស៊េរីថ្មី មាន 2​ ប្រភេទសម្រាប់លោកអ្នកជ្រើសរើស៖
ZT ស្តង់ដារ មានថាមពលចាប់ពី 10 រហូតដស់ 15 សេះកន្លះ និង ZT Pro មានថាមពលចាប់ពី 10 រហូតដស់ 15 សេះកន្លះ ដែលមានរន្ធដោត USB សម្រាប់សាកថ្មទូរស័ព្ទ និងភ្លើងស៊ីញ៉ូឆ្វេងស្តាំ ជាពិសេសជាងនេះទៅទៀត មានការធានារយះពេល៣ឆ្នាំសំរាប់សេវាកម្មក្រោយការលក់។

ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះមានលក់នៅលើទីផ្សារហើយ។​ សំរាប់ព័ត៍មានបនែ្ថមពី​ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT នេះ សូមទាក់ទងភ្នាក់ងារចែកចាយម៉ាស៊ីនម៉ាស៊ូត និងគោយន្តដើរតាម ត្រាឆាង ដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា​លេខ 1800-20-1747 (ឥតគិតថ្លៃ)។
ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ខ្លាំង ពេញកំលាំង