រថយន្ត April 11, 2019 lyda
រថយន្តអគ្គិសនី Kona ឆ្នាំ 2019 របស់ Hyundai រូបរាងស្អាត កម្លាំងខ្លាំងគួរសម សាកភ្លើងលឿន និងតម្លៃសមរម្យបំផុត

ជាមួយនឹងតម្លៃជាងខ្ទង់៣ម៉ឺនដុល្លារអាមេរិក រថយន្តអគ្គិសនី Kona ស៊េរីថ្មី ឆ្នាំ2019 របស់ Hyundai កំពុងតែធ្វើឲ្យទីផ្សាររថយន្តរង្គោះរង្គើយ៉ាងខ្លាំង។ អ្វីដែលសំខាន់វាអាចធ្វើដំណើរបានចម្ងាយ 258 ម៉ាយល៍ (415 គីឡូម៉ែត្រ) សម្រាប់ការសាកភ្លើងមួយពេញ ហើយរថយន្តនេះក៏មានភ្ជាប់មកជាមួយនូវសមត្ថភាពសាកថ្មល្បឿនលឿន 100 kW DC (fast-charging) ដែលជួយឱ្យវាបញ្ចូលអគ្គិសនីបានរហូតដល់ 80ភាគរយ ក្នុងរយៈពេលតិចជាងមួយម៉ោង។ ម៉្យាងទៀតគុណសម្បត្តិដ៏ធំបំផុតមួយក្នុងការបញ្ជាទិញរថយន្ត Kona Electric ជំនួសអោយម៉ូដែលប្រើសាំងធម្មតា គឺម៉ូទ័រអេឡិចត្រូនិចដែលប្រើតែប៉ុងមួយ (កង់មុខ front wheels ) ។ រថយន្តនេះមានកម្លាំង 201 សេះ (204 PS/150 kW) និងកម្លាំងបង្វិល 291 lb-ft (395 Nm) ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops