រថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋ ចាប់ផ្តើមដឹកប្រជាពលរដ្ឋហើយនាព្រឹកនេះ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងជាង១០០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ​ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ ហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកជិះរថយន្តក្រុងត្រលប់ទៅស្រុកកំណើតជាមួយទឹកមុខសប្បាយរីករាយ ព្រោះបានទៅស្រុកកំណើតជួបជុំឪពុកម្តាយសាច់ញាតិផង ហើយមិនបាច់អស់សាហ៊ុយថ្លៃជិះរថយន្តទៀត៕

អត្ថបទ៖ សេម