មិនមែន ១ ហើយក៏មិនមែន២ ឆ្នាំនេះ OnePlus នឹងបញ្ចេញស្មាតហ្វូនម្តង៣ម៉ូដែលតែម្តង

ចាប់តាំងពីឆ្នាំ 2016 មក OnePlus បានចេញលក់ស្មាតហ្វូនពីរម៉ូដែលជារៀងរាល់ឆ្នាំ ដែលមួយជាម៉ូឌែលធម្មតា និងមួយទៀតជាម៉ូដែលប្រភេទ T ។ តែឆ្នាំនេះក្រុមហ៊ុន OnePlus ឆ្នាំនេះបានរាយការណ៍ថា នឹងមានបីម៉ូដែលសម្រាប់ OnePlus 7 ឆ្នាំនេះ ។ យោងតាមរបាយការណ៍លោក Ishan Agarwal អ្នកបង្កើតស្មាតហ្វូន OnePlus កាលពីឆ្នាំ 2019 បានប្រាប់ថា OnePlus 7 មានចំនួន៣ម៉ូដែល ដោយមានឈ្មោះថា OnePlus 7, OnePlus 7 Pro និង OnePlus 7 Pro 5G ។

រូបរាងរបស់ OnePlus 7 Pro ដែលបានលេចធ្លាយនេះ មានលក្ខណៈសម្បត្តិដូចជា ប្រើប្រាស់ឈីប Snapdragon 855 SoC , RAM 8GB អេក្រង់ 6.67 អ៊ីញពេញដល់គែម និងមានកាមេរ៉ាបីគ្រាប់ ដែលមានទំហំ 48មេហ្កាភិចសែល, 16 មេហ្កាភិចសែល និងមួយទៀត 8 មេហ្កាភិចសែល ។ ហើយយើងក៏លែងឃើញមានឆកនៅលើអេក្រង់របស់វាទៀតដែរ ឯផ្នែកខាងក្រោយវាមិនមានអ្វីខុសគ្នាច្រើនពី OnePlus 6T ប៉ុន្មាននោះទេ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena