លាហើយ Netflix!! ក្រុមហ៊ុន Disney នឹងមានសេវាកម្ម Streaming កម្សាន្តផ្ទាល់ខ្លួនមួយនៅពេលឆាប់ៗនេះ

ក្រុមហ៊ុន Disney បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេវាកម្ម Streaming កម្សាន្ត Disney+ នឹងចាប់ផ្តើមមានវត្តមាននៅថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងតម្លៃជួល 6.99 ដុល្លារ/ខែ ឬ 69.99ដុល្លារ/ឆ្នាំ។ នៅក្នុងថ្ងៃប្រកាសរបស់កម្មវិធីនេះប្រធានក្រុមហ៊ុន Disney លោក Kevin Mayer ក៏បានបង្ហាញគំរូដំបូងមួយចំនួនរបស់កម្មវិធី Disney+ ទៅឱ្យក្រុមវិនិយោគិនផងដែរ។ ហើយកម្មវិធីនេះវាក៏មានលក្ខណៈស្រដៀងនឹង Netflix ផងដែរ ដោយវាមានទាំងស៊េរី​ទូរទស្សន៍ ភាពយន្ត… ពិសេសជាងនេះទៅទៀត ផលិតកម្មដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Walt Disney ដូចជា៖ Disney, Pixar, Marvel, Star Wars, និង National Geographic នឹងមានវត្តមាននៅគ្របលើរបស់កម្មវិធីនេះផ្ទាល់តែម្តង។

លោក Mayer បានបន្ថែមថា Disney+ អាច stream បានតាមរយៈទូរទស្សន៍ឆ្លាតវៃ, គេហទំព័រ, ថេប្លេត, និងឧបករណ៍ចល័ត និងឧបករណ៍កម្សាន្តផ្សេងៗ។ កម្មវិធីនេះក៏បានធ្វើកិច្ចសន្យារួចហើយជាមួយក្រុមហ៊ុន Roku និង Sony ហើយលោកអ្នកក៏អាចទស្សនាភាពយន្ត ឬកម្មវិធីណាមួយដែលលោកអ្នកចូលចិត្ត offline បានដែល ហើយពួកគេក៏សន្យាថានឹងផ្តល់ជូនកម្រិតរូបភាព 4K HDR នៅពេលតែលោកអ្នកមើលវាតាមរយៈទូរទស្សន៍ឆ្លាតវៃផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ theverge