សូមប្រុងប្រយ័ត្ន! មានករណីផ្ទុះហ្គាសឡានទំនើប LEXUS GX470 ផ្អើលក្រុងតាខ្មៅទាំងកណ្តាលថ្ងៃ និងរបួសធ្ងន់តៃកុងឡានម្នាក់

កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះមានករណីរថយន្ត LEXUS GX470 ប្រើប្រព័ន្ធហ្គាស រហូតផ្ទុះចេញជាអណ្តាតភ្លើងសន្ធោរសន្ធៅ ឆេះរាលដាលដល់រថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅមុខផ្សារតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។

ដោយបានធ្វើឲ្យបុរសម្នាក់ ត្រូវគេស្គាល់ថាជាតៃកុងឡាន រងរបួសរលាកធ្ងន់ និងត្រូវបានឡានសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។ យ៉ាងណាមិញសូមបងប្អូនដែលមានរថយន្តដែលប្តូរប្រើប្រព័ន្ធហ្គាសសូមមេត្តាបង្កើនការប្រុងប្រយ័ត្ន៕

អត្ថបទ៖ ណារ៉ែន