PR April 14, 2019 Khmernote
ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មីទឹកដីនាងកង្រីបីថ្ងៃនេះមានកម្មវិធីសប្បាយៗជាច្រើន

ការជួបជុំគ្នាដ៏ធំអស្ចារ្យនៃបងប្អូនប្រជាជនខ្មែរទាំងមូលក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០១៩ នេះគេឃើញមានបងប្អូនយើងជាច្រើនបានចូលរួមយ៉ាងសប្បាយរីករាយក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី នៅទឹកដីខេត្តកំពង់ឆ្នាំង ស្ថិតក្នុងបរិវេណទីធ្លាបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង។

ប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី បីថ្ងៃនេះមានកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូន សម្រាប់ការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បងប្អូននឹងបានទទួលទស្សនីយ៍ភាពប្លែកៗ អស្ចារ្យជាច្រើនកាន់តែសប្បាយខ្លាំងជាងមុន យូរជាងមុន។ បងប្អូននឹងបានសប្បាយរីករាយជាមួយកម្មវិធីជាច្រើនរួមមាន៖ ល្បែងប្រជាប្រិយខ្មែរមានដូចជាៈ បោះអង្គុញ, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែង, ចាប់កូនខ្លែងប្រលែងកូនមាន់។ល។ និងមានកម្មវីធីរាំលេងកំលាន្តសប្បាយពេលថ្ងៃក្រោមដំណក់ទឹកដ៏ត្រជាក់នៅមុខសាលាខេត្តខ្ទង់ម៉ឺននាក់ ជាពិសេសមានទាំងការប្រគំតន្ត្រីដ៏ធំមហិមាពីសំណាក់ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងដែលមានសុទ្ធតែកំពូលតារាហង្សមាសមកចូលរួម ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV ចាប់ពីម៉ោង8:00យប់ទៅ។

សូមអញ្ជើញចូលរួមសប្បាយៗជាមួយមហាសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នានិងក្រេបរសជាតិដល់វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយនឹងមានឱកាសឈ្នះរង្វាន់ប្រាក់រាប់លានដុល្លាពីប៊ូសស្ត្រង។