PR April 15, 2019 Khmernote
មហាសង្ក្រាន្តប៊ូសស្រ្តងកំពង់ឆ្នាងទាំងការលេងពេលថ្ងៃ និងការប្រគំតន្ត្រីមានអ្នកចូលរួមច្រើនកុះករ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្រុមហ៊ុនប៊ូសស្ត្រង បានរៀបចំកម្មវិធីមហាសង្រ្កាន្ត ដ៏ធំមហិមា ដែលមិនធ្លាប់មានពីមុនមកនៅទឹកដីខេត្តកំពង់ឆ្នាំង ដែលជាខេត្តល្បីខាងផលិតក្អមឆ្នាំងដ៏មានគុណភាពលេខ១ប្រចាំប្រទេស។ សម្រាប់ថ្ងៃមហាសង្រ្កាន្តដែលជាថ្ងៃបុណ្យចូលឆ្នាំទី១នេះ បន្ទាប់ពីទទួលទេវតាឆ្នាំថ្មីរួចរាល់ហើយ បងប្អូនអ្នកខេត្តកំពង់ឆ្នាំងជាច្រើន បានមកចូលរួមលេងក្នុងសង្ក្រាន្តប្រចាំខេត្តមួយនេះដោយក្តីរំភើប ជាមួយសំណើចសើចក្អាកក្អាយ យ៉ាងសប្បាយរីករាយ។

ក្នុងការអបអរសាទរដល់ថ្ងៃចូលឆ្នាំថ្មី មហាសង្រ្កាន្តប៊ូសស្ត្រង ក៏មានការលេងរបាំប្រពៃណីជាតិខ្មែរ និងមានល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមទាំងមានការរាំលេងកំសាន្តក្រោមដំណត់ទឹកដ៏ត្រជាក់ទៀតផងដែលធ្វើឲ្យបងប្អូនអ្នកំពង់ឆ្នាំងនាំគ្នាមកចូលរួមលេងរហូតខ្ទងម៉ឺននាក់ពេញទីលានមុខសាលាខេត្តកំពង់ឆ្នាំងតែម្ដង។ មិនត្រឹមតែប៉ុនណោះ ថែមទាំងមានកន្លែងសម្រាប់ថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងប្លែកៗកម្រមាន រួមទាំងមានការបង្ហាញវត្ថុអនុស្សាវីរ៍យ៍ តំណាងខេត្តកំពង់ឆ្នាំងជាច្រើនថែមទៀតផង អ្វីដែលពិសេសនោះគឺមានការប្រគំតន្រ្តីដ៏ធំមហិមារបស់ក្រុមហ៊ុនប៊ូសស្ត្រង ដែលមានតារាល្បីៗ ប្រចាំផលិតកម្មហង្សមាសដូចជា៖ ឪក សុគន្ធកញ្ញា, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ, ពេជ្រ ថៃ និងតារាល្បីៗជាច្រើនទៀត។

សូមបញ្ចាក់ផងដែរ បងប្អូនដែលអញ្ជើញមកលេងមហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំង មិនត្រឹមតែ សប្បាយរីករាយប៉ុនណោះទេ ថែមទាំងមានមានបងប្អូនខ្លះឈ្នះរង្វាន់ជាទឹកប្រាក់50$ 20$ និង100$ ជាច្រើនអ្នកពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងទៀតផង។