PR April 16, 2019 Khmernote
ពេជ្រ ថៃ បុកបាសជាមួយSTEP សាកសមនឹងឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំង

សប្បាយខ្លាំងណាស់មហាសង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំងមិនថាតែសប្បាយពេលថ្ងៃទេ សូម្បីតែពេលយប់ក៏សប្បាយមិនតិចដែរ ហើយយប់ម៉ិញនេះកំពូលកូនតារាចម្រៀងពេជ្រ ថៃ និងលោក STEP បានច្រៀងរួមគ្នានូវបទបុកបាស ស៊ីនិងឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងប្រចាំខេត្តកំពង់ឆ្នាំង។

សប្បាយមែនទែននៅរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២នេះគេសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើនជាងរាត្រីទីមួយទៀតហើយអ្វីដែលកាន់តែអស្ចារ្យនិងពិសេសទៅទៀតនោះគឺពេជ្រ ថៃ និង STEP បានច្រៀងបទ បុកបាសឡើងស៊ីជាមួយឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងទឹកដីខេត្តកំពង់ឆ្នាំង។ ភាពក្រមិចក្រមើមផង បូកផ្សំជាមូយការសម្ដែងដ៏ប៉ិនប្រសព្វផងតារាទាំងពីរបានកូរពេញឆាកបង្កើនភាពសប្បាយដល់អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។ តារាចម្រៀងពេជ្រ ថៃ ខ្លួនតូចតែសំលេងល្អ ហើយបានច្រៀងបទបុកបាសស៊ីជាមួយភាពក្រម៉ិចក្រមើមសាកសមនិងឆាកតន្ត្រីបាសយក្សមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រងរិតតែបង្កើនឲ្យមានការគាំទ្រជាខ្លាំង។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របានបើពួកគាត់ពីនាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។

សូមបញ្ចាក់ផងដែរថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រីដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV ទៀតផង។