PR April 16, 2019 Khmernote
ពេជ្រ សោភា ចេញមកកូរពេជ្រ ថៃ ឡុង លីគ័ង្គ និងSTEP សើចពេញឆាកសង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំង

សប្បាយខ្លាំងណាស់សង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំងមិនថាតែសប្បាយពេលថ្ងៃទេ សូម្បីតែពេលយប់ក៏សប្បាយមិនតិចដែរ។ជាក់ស្ដែងនៅរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២នេះគេសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើនជាងរាត្រីទីមួយទៀតព្រោះនៅរាត្រីថ្ងៃទី២នេះមានសុទ្ធតែកំពូល Idol របស់គាត់មកច្រើនជាងរាត្រីមុននេះ។

ហើយនៅរាត្រីទី២នេះផងដែរ នៅលើឆាកមហាសង្ក្រាន្តប៊ូសស្ត្រងមានការច្រើនចម្រៀងរួមគ្នាពីសំណាក់តារា ចម្រៀងពេជ្រ សោភា លោក STEP ពេជ្រ ថៃ និងឡុង លីគ័ង្គ កូរពេញឆាកបង្កើនភាពសប្បាយ អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។ តារាចម្រៀងពេជ្រ សោភា ពិតជាកំពូលតារាកូរប្រចាំឆាកមហាសង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំងមែន គ្រាន់តែចេញមកភ្លាមមានបងប្អូនយើងហោរគាំទ្រគ្រប់ៗគ្នា ហើយជាពិសេសនោះគឺមកកូរទាំងតារាចម្រៀងតូចៗទៀង កូរទាំងពេជ្រ ថៃ កូរទាំងឡុង លីគ័ង្គ ព្រមទាំងហួសទៅកូរដល់លោក STEM ទៀត។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របានបើពួកគាត់បីបួននាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។

សូមបញ្ចាក់ផងដែរថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រីដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង។