មិនដែលមានទេក្នុងប្រវត្តិសាស្ត្រ ដោយសារតែបងប្អូនមកច្រើនពេកធ្វើឲ្យ មហាសង្ក្រាន្តប៊ូសស្ត្រង បើក Live ភ្លាមៗតាំងពីថ្ងៃមុនគេ

បងប្អូនដឹងហើយថារដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងទើបបានបញ្ចប់ទៅថ្មីៗក្ដៅៗ ហើយខេត្តក្រុងនានាក៏ទើបតែបានបញ្ចប់ទៅថ្មីផងដែរ។ បើងាក់មកមើលខេត្តកំពង់ឆ្នាំងនេះវិញនៅថ្ងៃចូលឆ្នាំទីបីដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង គឺមានអ្នកចូលរួមកាន់តែច្រើនទ្វេដងហើយក្រុមហ៊ុនក៏សម្រេចចិត្តបើកការផ្សាយផ្ទាល់តាំងតែពីថ្ងៃតែម្ដង។

មហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនៅថ្ងៃទីបីពិតជាមានអ្នកចូលរួមច្រើនទ្វេដង ដូចនេះហើយទើបធ្វើឲ្យក្រុមហ៊ុន ប៊ូសស្ត្រង សម្រេចចិត្តធ្វើការផ្សាយផ្ទាល់តាំងតែបីថ្ងៃនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសភ្លាមៗតែម្ដង ហើយអ្វីដែលធ្វើឲ្យមានការកោតសរសើរនោះគឺបងប្អូនយើងបាននៅលេងក្នុងតំបន់ឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រងតាំងតែពីថ្ងៃរហូតដល់យប់តែម្ដង។ ថ្វីត្បិតតែមានបងប្អូនយើងកាន់តែច្រើនណែនណាន់តាន់តាប់ក៏ដោយក៏យុវជនយុវនារីនៅតែសប្បាយរីករាយដាក់គ្នាដោយភាតរភាពគួរជាទីមោទនៈ។ ក្នុងកំឡុងពេលថ្ងៃមហាសង្ក្រាន្តទាំងបីថ្ងៃ បងប្អូនយើងបានមកជួបជុំមិត្តភក្ដ័ បងប្អូន ក្រុមគ្រួសារនៅក្នុងបរិវេនប៊ូសស្ត្រងមហាសង្ក្រាន្តតាំងតែពីពេលថ្ងៃហើយជាពិសេសនៅថ្ងៃទីបី មានកាន់តែច្រើនឡើងៗទោះបីអាកាសធាតុក្កៅបន្តិចក៏ពួកគាត់នៅតែសប្បាយជាមួយតារាចម្រៀងលើឆាកបាស់យក្សមហាសង្ក្រាន្តដោយគ្មានបញ្ហាដែរ។ មួយឆ្នាំមានម្ដងគ្មានអ្វីសប្បាយជាងការមកជួបជុំគ្នានៅមហាសង្ក្រាន្តប៊ូសស្ត្រងទេ។

នេះគួរជាទីមោទនភាពណាស់ដែលខេត្តកំពង់ឆ្នាំងមានកម្មវិធីមហាសង្ក្រាន្តដ៏ធំមហិមាដូចឆ្នាំនេះ។ សង្ឃឹមថាក្រុមហ៊ុនប៊ូសស្ត្រងនឹងរៀបចំឲ្យមានកម្មវិថីមហាសង្ក្រាន្តនៅខេត្តកំពង់ឆ្នាំងនាឆ្នាំក្រោយៗទៀត។