មហាសង្រ្កាន្តប៊ូសស្ត្រង ដ៏ធំមហិមាទទួលបានជោគជ័យដ៏អសា្ចរ្យ មានទាំងភ្ញៀវជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ចូលរួម

កម្មវិធីមហាសង្រ្កាន្តដ៏ធំមហិមារបស់ ក្រុមហ៊ុនប៊ូសស្ត្រង បានធ្វើអោយកក្រើកនៅទឹកដីខេត្តកំពង់ឆ្នាំង និងក៏ជាមុខមាត់ខេត្តផងដែរ ដែលមានមនុស្សរាប់ម៉ឺននាក់បានមកចូលរួមយ៉ាងច្រើនកុះករ ដោយម្នាក់ៗពោពេញដោយអារម្មណ៍សប្បាយរីករាយ ។ អ្នកចូលរួមមានមិនត្រឹមតែក្នុងខេត្តកំពង់ឆ្នាំងនោះទេ គឺមកពីគ្រប់ទីកន្លែងមានទាំងភ្ញៀវជាតិ និងអន្តរជាតិ សូម្បីតែអ្នកធ្វើដំណើរឆ្លងកាត់តាមខេត្តមួយនេះ ក៏មិនអាចរំលងការចូលលេងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែរ។

ក្នុងកំឡុងពេលសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះសម្រាប់ខេត្តកំពង់ឆ្នាំងមួយទាំងមូលក៏ដូចជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ទទួលបានជោគជ័យដ៏ធំអស្ចារ្យលើការរៀបចំសង្ក្រាន្តឆ្មាំថ្មីឆ្នាំកុរនេះ ដោយទទួលបានការកោតសរសើរ ព្រមទាំងមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ធ្វើឲ្យល្បីរន្ទឺគ្រប់ទីកន្លែង។ គ្រប់កម្មវិធីសប្បាយៗជាច្រើនដែលមាននៅក្នុងកម្មវិធីមហាសង្រ្កាន្ត មានការតុបតែងរចនាដ៏ស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់មហាជន ដែលពិតជាមោទនៈភាពរបស់ក្រុមហ៊ុនប៊ូសស្ត្រង និងមុខមាត់ខេត្តកំពង់ឆ្នាំងខ្លាំងណាស់។ មានមនុស្សរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនេះ បានថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ និងជួបជុំក្រុមគ្រួសារ មិត្តភក្ដ័ទស្សនារបាំខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងក្រោមដំណក់ទឹកយ៉ាងសប្បាយក្រៃលែង ហើយអ្វីដែលរិតតែពិសេសជាងគេនោះគឺមានទាំងការប្រគំតន្ត្រីប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មីតាំងបីរាត្រីផងដែរ។

កម្មវិធីមហាសង្រ្កាន្តប៊ូសស្ត្រងកំពង់ឆ្នាំងនេះ ធ្វើអោយអ្នករស់នៅក្នុងខេត្តមួយនេះ ពេញចិត្តពេញថ្លើមជាខ្លាំង ហើយក៏បានអរគុណដល់ប៊ូសស្ត្រង ដែលបានរៀបចំកម្មវិធីដ៏ធំមហិមានេះរៀងរាល់ឆ្នាំ។ បន្ថែមពីនេះទៀតបងប្អូនអ្នកកំពង់ឆ្នាំងជាច្រើនបានសំណូមពរឲ្យក្រុមហ៊ុនប៊ូសស្ត្រងរៀបចំកម្មវិធីនេះបន្តទៀតនាឆ្នាំក្រោយកុំខាន។