ប៊ូសស្ត្រង បើក Live ទាំងថ្ងៃក្ដៅចែស ឱក សុគន្ធកញ្ញា ក៏ច្រៀងកណ្ដាលថ្ងៃដែរព្រោះឃើញអ្នកកំពង់ឆ្នាំងសប្បាយពេក

បងប្អូនដឹងហើយថានៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងថ្ងៃទីបីនេះមហាសង្ក្រាន្តប៊ូសស្ត្រងជាធម្មតាត្រូវឡាយនៅពេលយប់ទេតែដោយសារតែ មានអ្នកចូលរួមកាន់តែច្រើនទ្វេដងទើបធ្វើឲ្យក្រុមហ៊ុនក៏សម្រេចចិត្តបើកការផ្សាយផ្ទាល់តាំងតែពីថ្ងៃតែម្ដង។

មហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនៅថ្ងៃទីបីពិតជាមានអ្នកចូលរួមច្រើនទ្វេដង ដូចនេះហើយទើបធ្វើឲ្យក្រុមហ៊ុន ប៊ូសស្ត្រង សម្រេចចិត្តធ្វើការផ្សាយផ្ទាល់តាំងតែពីថ្ងៃមុនគេនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសភ្លាមៗតែម្ដងដើម្បីឲ្យបងប្អូនបានសប្បាយបានកាន់តែយូរ ហើយអ្វីដែលធ្វើឲ្យមានការកោតសរសើរនោះគឺកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានច្រៀងនិងសម្ដែងទាំងមេឃក្កៅចែសជាមួយបងប្អូនយើងអ្នកកំពង់ឆ្នាំងស្រែកហ៊ោរទាំងថ្ងៃភ្លេចអស់ភាពក្ដៅ។ នេះជាប្រវត្តិសាស្ត្រដំបូងគេបង្អស់ហើយនៅស្រុកខ្មែរយើងដែលមានការផ្សាយផ្ទាល់តាំងតែពីថ្ងៃ ហើយកំពូលតារាចម្រៀងក៏ចេញច្រៀងទាំងថ្ងៃធ្វើឲ្យកក្រើក និងមានការគាំទ្រឥតឧបមា។ មួយឆ្នាំមានម្ដងគ្មានអ្វីសប្បាយជាងការមកជួបជុំគ្នានៅមហាសង្ក្រាន្តប៊ូសស្ត្រងទេ។

នេះគួរជាទីមោទនភាពណាស់ដែលខេត្តកំពង់ឆ្នាំងមានកម្មវិធីមហាសង្ក្រាន្តដ៏ធំមហិមាដូចឆ្នាំនេះ ហើយមានការផ្សាយផ្ទាល់ទាំងថ្ងៃក្ដៅចែស ព្រមជាមួយកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានចេញមកច្រើនទាំងថ្ងៃទៀតផង។ សង្ឃឹមថាក្រុមហ៊ុនប៊ូសស្ត្រងនឹងរៀបចំឲ្យមានកម្មវិថីមហាសង្ក្រាន្តនៅខេត្តកំពង់ឆ្នាំងនាឆ្នាំក្រោយៗទៀត។