សង្គម April 17, 2019 Khmernote
ចូលឆ្នាំ៣ថ្ងៃនេះ ភ្ញៀវទេសចរសម្រុកទៅលេងខេត្តសៀមរាបជិត៤០ម៉ឺននាក់

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្គាន្តលើកទី១ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៩​ ខេត្តសៀមរាប​ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ​ មានដូចខាងក្រោម ៖

១- សម្រាប់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ៨ ម៉ឺននាក់ ។ ក្នុងនោះ
– ភ្ញៀវជាតិមានចំនួនប្រមាណជាង ៧ ម៉ឺននាក់
– ភ្ញៀវអន្តរជាតិមានចំនួន ១៤,៧៥៤ នាក់ កើន +១៣.១៧% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ១៣,០៣៦ នាក់ ។

២- សម្រាប់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ១៤ ម៉ឺននាក់ ។ ក្នុងនោះ
– ភ្ញៀវជាតិមានចំនួនប្រមាណជាង ១៤ ម៉ឺននាក់
– ភ្ញៀវអន្តរជាតិមានចំនួន ៦,១២៩ នាក់ មានការចុះ -៨.៧១% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ៦,៧១៤ នាក់ ។

៣- សម្រាប់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ១៥ ម៉ឺននាក់ ។ ក្នុងនោះ
– ភ្ញៀវជាតិមានចំនួនប្រមាណជាង ១៥ ម៉ឺននាក់
– ភ្ញៀវអន្តរជាតិមានចំនួន ៥,៧៧៨ នាក់ មានការកើនឡើង +៤.២៥% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ៥,៥៤២ នាក់ ។

​សម្រាប់រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ២០១៩ នៃថ្ងៃសៀមរាបសង្ក្រាន្តលើកទី១ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ៣៧ ម៉ឺននាក់ ។ ក្នុងនោះ ៖
– ភ្ញៀវជាតិមានចំនួនប្រមាណជាង ៣៥ ម៉ឺននាក់
– ភ្ញៀវអន្តរជាតិមានចំនួន ២៦,៦៦១ នាក់ កើន +៥.៤២% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ២៥,២៩២ នាក់ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ។​ របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប !!!​ សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ !!!

ប្រភព៖ ឯកឧត្តម ខៀវ កញារីទ្ធ