សង្គម April 18, 2019 Khmernote
ចូលឆ្នាំខ្មែររួច តម្លៃប្រេងសាំងហក់ឡើងភ្លែតតែម្តង

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រ ចំណែកឯតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀល ហើយតម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៥៥០រៀលក្នុងមួយលីត្រ៕

អត្ថបទ៖ សេម