សង្គម April 19, 2019 Khmernote
ក្រសួងសុខាភិបាលប្រកាសឲ្យឈប់ប្រើប្រាស់នូវថ្នាំលើសឈាមចំនួន៤ប្រភេទ ក្រោយរកឃើញថា អាចបង្កឲ្យមានជំងឺមហារីក

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលពីទីផ្សារមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទរួមមាន៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet ក្រោយរកឃើញថា ថ្នាំលើសឈាមទាំងនេះមានផ្ទុកសារជាតិគីមី Nitrosamine Impurity (N-Nitroso-N-methyl-4-aminobutyric acid “NMBA”) លើសកម្រិតស្តង់ដារ ដែលច្បាប់បានអនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យ និងតាមដានជាបន្តទៀតចំពោះបញ្ហានេះ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួបឬប្រទះឃើញឱសថទាំងអស់ខាងលើនេះ មានចរាចរណ៍ ក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

អត្ថបទ៖ សេម