សង្គម April 20, 2019 Khmernote
រថភ្លើង ដែលថៃប្រគល់ឲ្យកម្ពុជាយើង បានមកដល់ប៉ោយប៉ែតហើយ

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះបានឲ្យដឹងថា រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូនដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។ សូមជម្រាបជូនថា រថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់ ។

គួរបញ្ជាក់ផងដែរថា រថភ្លើងទាំង៤ទូនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងប្រគល់ដោយផ្ទាល់ដៃជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២២ ខែមេសា ខាងមុននេះ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំ២នឹងជិះរថភ្លើងរួមគ្នាឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដើម្បីជានិមិត្តរូបនៃការបើកដំណើរការផ្លូវដែករវាងប្រទេសទាំងពីរ៕

 

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន