ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រារព្ធធ្វើឡើងនៅខេត្តតាកែវ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀប​ចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ៤រោច ខែ ពិសាខ ដើម្បី​ប្រកាស​ប្រាប់​ដល់​ប្រជា​កសិករ​ថា រដូវ​​ធ្វើ​ស្រែ​ចម្ការ​បាន​មក​ដល់​ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ​ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។

សម្រាប់ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ៣រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅឯកីឡាដ្ឋានគិរីវង្សសុខសែនជ័យ ស្ថិតនៅក្នុងភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។ កាលពីឆ្នាំ២០១៨ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង៕

អត្ថបទ៖ សេម