សង្គម April 21, 2019 Khmernote
ខេត្តចំនួន៣ប្រឈមនឹងគ្មានអគ្គីសនីប្រើប្រាស់នៅថ្ងៃទី២៤ ខាងមុខនេះ

យោងតាមការបញ្ជាក់ពីអាជ្ញាធរអគ្គីសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ គឺចាប់ពីម៉ោង ៥ និង០០នាទី ដល់ម៉ោង ១៨ និង០០នាទី ភាគីថៃ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនីទាំងស្រុងមកប្រព័ន្ធបណ្តាញបញ្ចូនកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរខ្សែបណ្តាញបញ្ចូនពីថៃ មកកម្ពុជា។ ក្នុងអំឡុងពេលនោះ នឹងធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់អគ្គីសនីដល់អនុស្ថានីយ អគ្គីសនីប៉ោយប៉ែត បន្ទាយមានជ័យ បាត់ដំបង សៀមរាបទី១ និងសៀមរាបទី២ ៕

ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប