សង្គម April 22, 2019 Khmernote
ពិតជារដ្ឋមន្ត្រីគំរូមែន! ឯកឧត្តម ស៊ុន ចាន់ថុល រត់ហាត់ប្រាណ ដើម្បីពិនិត្យមើលស្ថានភាពផ្លូវនៅខេត្ត

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី២១​ មេសា​ ២០១៩​ ម្សិលមិញនេះ ក្រោយពីបានចុះពិនិត្យទីតាំងរៀបចំកម្មវិធី​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានរត់ហាត់ប្រាណ​ តាមបណ្តោយផ្លូវជាតិលេខ០៥​ (ផ្លូវអាស៊ានហាយវេលេខ០១)​ ក្រុងប៉ោយប៉ែត ក៏ដូចជាដេីម្បីពិនិត្យស្ថានភាព​ ហេដ្ឋារចនាសម្ព័ន្ធច្រកសេដ្ឋកិច្ច​​​ ដ៏មានសក្តានុពលមួយ​ របស់កម្ពុជា​ ដែលតភ្ជាប់ការដឹកជញ្ជូន​ទំនិញ​ និងភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក​ រវាងកម្ពុជា-ថៃ​។

គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី២២​ មេសា​ ២០១៩​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រថៃ នឹងអញ្ជេីញជាអធិបតីរួមគ្នាក្នុងកម្មវិធីដែលមានរបៀបវារ:​ សំខាន់ៗដូចខាងក្រោម៖

១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)

២-​ ពិធីបើកការដ្ឋានសាងសង់​ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងតភ្ជាប់ទៅផ្លូវជាតិលេខ០៥

៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល​ថៃជូនរាជរដ្ឋាភិបាលកម្ពុជា

៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វេីដំណេីរតាមរថភ្លេីង​ រួមគ្នាពីស្ថានីយបានខ្លងលឹកប្រទេសថៃ មក​ ស្ថានីយប៉ោយប៉ែត។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន