បច្ចេកវិទ្យា April 23, 2019 lyda
ក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរស័ព្ទ iPhone ដែលអាចគាំទ្រ 5G បាននៅឆ្នាំ ២០២០ ឯណោះ

វាហាក់ដូចជាមិនអាចទេដែលថា ក្រុមហ៊ុន Apple នឹងចូលទៅក្នុងសម័យកាល 5G នៅឆ្នាំ ២០១៩ ដូចដៃគូប្រជែងដទៃ។ ក្នុងការស្រាវជ្រាវថ្មីមួយអ្នកវិភាគលោក Ming-Chi Kuo បានព្យាករណ៍ថា ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅឆ្នាំ ២០២០ នឹងក្លាយជាស្មាតហ្វូនដែលអាចគាំទ្រ 5G ដំបូងរបស់ក្រុមហ៊ុន។ ដើម្បីសម្រេចវាឱ្យបាន ក្រុមហ៊ុន Apple នឹងត្រូវការទិញម៉ូដឹម 5G ដើម្បីឱ្យឧបករណ៍របស់ពួកគេគាំទ្របណ្តាញ 5G បាន។

ប៉ុន្តែវាក៏មិនចម្លែកនោះទេដែល Apple នឹងប្រើម៉ូដឹងរបស់ក្រុមហ៊ុន Qualcomm ដដែលព្រោះក្រុមហ៊ុនទាំងពីរថ្មីៗនេះទើបតែដោះស្រាយជម្លោះប៉ាតង់របស់ពួកគេ។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណនិង chipset ដែល Kuo ជឿជាក់ថានឹងធ្វើឱ្យក្រុមហ៊ុន Qualcomm ក្លាយទៅជាអ្នកផ្គត់ផ្គង់ចម្បងនៃម៉ូដែល 5G សម្រាប់ទូរស័ព្ទ iPhone ។ យ៉ាងណាក៏ដោយទោះបីជា Apple នឹងមិនមែនជាក្រុមហ៊ុនទី ១ (ទី២ ឬទី៣…) ក៏សហរដ្ឋអាមេរិក និងជុំវិញពិភពលោក គឺទើបតែស្ថិតនៅក្នុងជំហានដំបូងលើបណ្តាញ 5G នេះ ទម្រាំតែដល់ឆ្នាំ ២០២០ គឺគ្រប់គ្រាន់ល្មមដែល 5G អាចនឹងមានគ្រប់កន្លែង៕

អត្ថបទ៖ លីដា
ប្រភព៖ bgr