កីឡា April 23, 2019 sokun sokunna
អតីតខ្សែការពាររបស់អុីតាលីមួយរូបនិយាយថា ដោយសារតែ Ronaldo ទើបធ្វើអោយតារាបាល់ទាត់របស់ក្លឹប Juventus ជាច្រើនហាក់ដូចជាលេងមិនដល់កំរិត?

ក្លឹបយក្សអុីតាលី Juventus ទើបតែលើកពានក្នុងលីគរបស់អុីតាលី Serie A ថ្មីៗនៅក្នុងរដូវកាលនេះ ដោយយកឈ្នះក្រុម Fiorentina នៅក្នុងលទ្ធផល២ទល់នឹង១កាលពីថ្ងៃសៅរ៍នេះ។ ជាមួយគ្នានេះដែរ កីឡាករ Christiano Ronaldo ជាតួអង្គដ៏សំខាន់សម្រាប់ក្រុមដោយរកបាន ១៩គ្រាប់នៅក្នុងលីគ និង Assists បាន១១គ្រាប់ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករធ្លាប់លើកពាន Champion League ចំនួន ៥ដងរូបនេះ មិនអាចជួយក្រុមរបស់គេបន្តនៅក្នុងពានប្រចាំទ្វីបអឺរ៉ុបបានឡើង ដោយចាញ់៣ទល់នឹង២ សរុបទាំងក្នុងនិងក្រៅទឹកដី ជាមួយ Ajax ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពាន UEFA Champion League។

ការមកដល់របស់ Ronaldo នៅក្នុងពហុកីឡាដ្ឋាន Turin កាលពីរដូវកាលមុននេះត្រូវបានគេរំពឹងទុកថាអាចជាថាមពលមួយដ៏សំខាន់សម្រាប់ក្រុមសេះបង្កង់ Juventus មួយនេះដើម្បីយកឈ្នះពានធំមួយនេះ ប៉ុន្តែនៅពេលនេះពួកគេត្រូវរងចាំយ៉ាងហោចណាស់ក៏១ឆ្នាំទៀតដែរក្នុងការដណ្តើមពានយក្សប្រចាំអឺរ៉ុប Champion Leauge។

ផ្ទុយទៅវិញ តាមរយៈអតីតខ្សែការពាររបស់អុីតាលីលោក​ Marco Tardelli គាត់មានគំនិតផ្សេងផ្ទុយស្រលះទៅលើតារាបាល់ទាត់សញ្ជាតិប៉ុកទុយហ្គាលមួយរូបនេះទៅវិញ ដោយគាត់និយាយថា Juventus ត្រូវការរៀបកូនក្រុមអោយល្អជាងនេះ ដោយមើលទៅកីឡាករទាំងអស់ដូចជាធ្លាក់ទំរង់លេង បន្ទាប់ពីមានវត្តមានរបស់កីឡាករ Ronaldo។

មិនតែប៉ុណ្ណោះគាត់បាននិយាយប្រាប់តាមកម្មវិធីទូរទស្សន៍របស់អុីតាលីមួយថា ” Ronaldo ប្រហែលជាខំលេងច្រើនពេកហើយនៅឆ្នាំនេះ ប៉ុន្តែគាត់ជាកត្តាមួយដែលធ្វើអោយក្រុមទាំងមូលផ្លាស់ប្តូរ ហើយខ្ញុំគិតថាកីឡាករមួយចំនួនកំពុងតែរងការឈឺចាប់ដោយសារគាត់ដោយមិនដឹងខ្លួន ដូចជា Dybala ជាដើម”។ គួរបញ្ជាក់ផងដែរថា Dybala រកបានតែ៦គ្រាប់នៅក្នុងលីគទេឆ្នាំនេះ ផ្ទុយទៅវិញកាលពីរដូវកាលមុនគាត់រកបាន ២២គ្រាប់អោយក្រុម ហើយឈ្នះពាន Serie A។ នៅប្រកួតបន្ទាប់ក្រុមសេះបង្កង់ Juventus ត្រូវប៉ះជាមួយក្រុម Inter Milan នៅក្នុងថ្ងៃអាទិត្យសប្តាហ៍នេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia