Man City ប្រជែងជាមួយ Real Madrid ដើម្បីនាំយកកីឡាករ Neymar ដោយត្រៀមលុយ ១៥០លានផោន ហើយនឹងបូកថែមខ្សែប្រយុទ្ធមួយរូបទៀត

នៅក្នុងព័ត៌មានដោះដូរកីឡាករបានការរាយការណ៍មួយអោយដឹងថា ក្លឹបអ្នកមាននៅក្នុងក្របខ័ណ្ឌ English Premier League របស់អង់គ្លេសបានត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងជាមួយក្លឹបយក្សនៅអេស៉្បាញ Real Madrid ដើម្បីទាក់ទងជាមួយកីឡាកររបស់ក្លឹប PSG គឺកីឡាករដែលមានតំលៃខ្លួនជាងគេលើលោក Neymar Jr។ តាមរយៈការរាយការណ៍នេះបានអោយដឹងទៀតថាលោកអ្នកចាត់ការទូទៅ Pep Guardiola និងសហការីបានត្រៀមលុយជាច្រើនចំនួន ១៥០លានផោន សម្រាប់អតីតកូនក្រុមរបស់ក្លឹបអ្នកមានបុណ្យ Barcelona នឹងបន្ថែមទៀតថា ការដោះដូរនេះនឹងថែមកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីន Sergio Aguero ពីលើតំលៃខ្លួនខាងលើទៀតផង។

តាមរយៈភ្ងាក់ងារសារព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានបន្ថែមពីលើទៀតថា ខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះកំពុងតែចង់ចាកចេញពីក្លឹប ហើយគាត់ប្រហែលជាផ្នែកមួយនៃការដោះដូរមួយនេះ។ នៅក្នុងឆ្នាំ ២០១៧ ខែមិថុនា កីឡាករសញ្ជាតិប្រេសុីល Neymar បានចាកចេញទៅទីក្រុង Barcelona និងបានចូលរួមជាមួយក្លឹបអ្នកមានបារាំង PSG ដោយបំបែកកំណត់តា្រជាកីឡាករដែលថ្ងៃជាងគេលើលោកក្នុងតំលៃខ្លួន ២២០លានអឺរ៉ូ  ហើយតំលៃខ្លួនចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ ចាប់ពីពេលនោះមក។ គួរបញ្ជាក់ផងដែរថាលោកគ្រូបង្វឹករបស់ Man City និងកីឡាករ Neymar ធ្លាប់ធ្វើការជាមួយគ្នាមួយរយៈផងដែរពេលដែលអ្នកទាំងពីនៅក្នុងប្រទេសអេស្ប៉ាញ ពោលគឺនៅក្នុងក្លឹប Barcelona៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia