ព័ត៌មាន April 24, 2019 Khmernote
បុរសម្នាក់ចាញ់បោកអតីតមិត្តស្រីបបួលរួមភេទលើកចុងក្រោយមុនបែកគ្នា តែត្រូវនាងវាយប្រដាប់ភេទឡើងហើម

តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់បានរត់ទៅកាន់ប៉ុស្តិ៍ប៉ូលិសដោយមានតែមួកបាំងត្រង់តំបន់សំខាន់ប៉ុណ្ណោះ និងបានរាយការណ៍ជូនប៉ូលិសថា អតីតមិត្តស្រីរបស់គាត់បានវាយប្រដាប់ភេទរបស់គាត់ឲ្យរងរបួសធ្ងន់ និងបានប្តឹងប៉ូលិសឲ្យជួយធ្វើអន្តរាគមន៍លើរឿងនេះទៀតផង។ តាមការរៀបរាប់របស់បុរសជនរងគ្រោះខាងលើបានឲ្យដឹងថា គាត់មានឈ្មោះ Wang ហើយគាត់នឹងមិត្តស្រីរបស់គាត់មានបញ្ហាជាមួយគ្នារហូតដល់ត្រូវចែកផ្លូវគ្នាហើយ តែមុននឹងចែកផ្លូវគ្នាមិត្តស្រីរបស់គាត់បានសុំគាត់រួមភេទជាមួយគ្នាជាលើកចុងក្រោយ។

ហើយក្នុងការរួមភេទលើកចុងក្រោយនេះហើយ ដែលមិត្តស្រីរបស់គាត់បានរៀបគម្រោងទុក ដើម្បីវាយប្រដាប់ភេទរបស់គាត់តែម្តង។ តាមការពិនិត្យជាក់ស្តែង លិង្គរបស់បុរសជនរងគ្រោះបានហើមយ៉ាងខ្លាំងតែម្តង។ យ៉ាងណាក្តី ក្រោយស្ដាប់ការរៀបរាប់របស់ជនរងគ្រោះ ខាងប៉ូលិសបានឆ្លើយតបវិញថា ករណីនេះគឺមិនមានភស្តុតាំងជាក់ស្តែងណាមួយដែលឈានទៅដល់ការឃាត់ខ្លួនស្រ្តីជាជនដៃដល់តាមការប្តឹងរបស់របស់ជនរងគ្រោះឡើយ ហើយប៉ូលិសបានណែនាំឲ្យបុរសជនរងគ្រោះព្យាយាមដោះស្រាយបញ្ហានេះជាមួយនឹងអតីតមិត្តស្រីគាត់ដោយសន្តិវិធី៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark