ប្រព័ន្ធ Nissan Intelligent Mobility គឺជាអនាគតនៃការបើកបររបស់លោកអ្នក

Nissan Intelligent Mobility គឺកំពុងផ្លាស់ប្តូររបៀបនៃការផ្លាស់ទីជារៀងរហូតជាមួយនឹងបច្ចេកវិទ្យា ដែលធ្វើឱ្យលោកអ្នកកាន់តែមានភាពផ្សាភ្ជាប់ ជឿជាក់ និងរំភើបជាងមុន។ លោកអ្នកនឹងទទួលបានការបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងអាចទទួលបានជំនួយនៅពេលដែលលោកអ្នកត្រូវការវាជាចាំបាច់។ អ្វីគ្រប់យ៉ាងក៏កាន់តែងាយស្រួលផងដែរ តាំងពីការស្វែងរកផ្លូវ រហូតដល់ការជ្រើសរើសបទភ្លេងរបស់លោកអ្នក។ Nissan Intelligent Mobility គឺជាអនាគតនៃការបើកបរ ហើយវាត្រៀមខ្លួនរួចរាល់សម្រាប់អ្នកគ្រប់គ្នាដែលធ្វើដំណើរជាមួយលោកអ្នក។

Nissan Intelligent Mobility រួមបញ្ចូលភាពច្នៃប្រឌិតថ្មីដែលជាស្នូលចំនួន ៣ រួមមាន៖

– Nissan Intelligent Driving ជួយផ្តល់ទំនុកចិត្តបន្ថែមដល់អតិថិជនតាមរយៈការបង្កើនសុវត្ថិភាព ការត្រួតពិនិត្យ និងជួយសម្រាលបន្ទុក ដល់អ្នកដំណើរលើរថយន្ត។

– Nissan Intelligent Power ធ្វើឱ្យការបើកបររបស់អតិថិជនកាន់តែរំភើបជាងមុន ដោយកាត់បន្ថយការបំភាយឧស្ម័ន និងជួយបង្កើនសេដ្ឋកិច្ច ដោយជួយកាត់បន្ថយការចំណាយថ្លៃប្រេង។

– Nissan Intelligent Integration ជួយបង្កើននិរន្តរភាពនៃប្រព័ន្ធអេកូរបស់រថយន្ត ដែលអាចឱ្យរថយន្តមានទំនាក់ទំនងជាមួយមនុស្ស រថយន្តដទៃ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៕

អត្ថបទ៖ លីដា