Galaxy Fold មិនទាន់ចេញលក់ស្រួលបួលផង ឥលូវលេចលឺថា Samsung កំពុងតែផលិតស្មាតហ្វូនមួយទៀត ដែលអាចបត់ចូលគ្នាបាន២តង់

យោងតាមរបាយការណ៍របស់កូរ៉េមួយបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Samsung កំពុងធ្វើការអភិវឌ្ឍន៍ទៅលើអេក្រង់បត់ថ្មី ដែលមានទំហំប្រហែល ៨ អ៊ីញនៅពេលដែលបើកវាឡើង។ គេមិនបាននិយាយអ្វីច្រើនទេអំពីផ្នែកបច្ចេកទេស តែយ៉ាងណាពាក្យចចាមអារ៉ាមបាននិយាយថា វាអាចបត់ចូលគ្នាបានពីរតង់ ។ របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតដែរថា ក្រុមហ៊ុនកូរ៉េមួយនេះកំពុងតែអភិវឌ្ឍស្មាតហ្វូនបត់ ដែលមានអេក្រង់ ១៣ អ៊ីញមួយទៀត ដែលរចនាតាមបែបដូចទៅនឹងសំបកគ្រំ ។

យើងមិនបានដឹងច្បាស់ទេថា តើវាអាចបត់ចុះឡើងបានប៉ុន្មានដង និងអាចបត់មកវិញបានដោយខ្លួនឯងនោះទេ? ហើយវាក៏ធ្លាប់បានឃើញការដាក់ឯកសារប៉ាតង់ម្ដងដែរនៅលើ Online ដោយ LetGoDigital ។ តែយ៉ាងណាព័ត៌មាននេះក៏មិនទាន់ច្បាស់ការថា វាជាការពិតនោះទេ ព្រោះមិនមានការបញ្ជាក់ផ្លូវការណាមួយឡើយ ។ ហើយប្រភពដដែលក៏បាននិយាយថា Samsung កំពុងធ្វើការអភិវឌ្ឍន៍ទៅលើឧបករណ៍ ទាំងពីរប្រភេទនេះ ដែលមួយមានរូបរាងដូច Galaxy Fold ហើយម៉ូឌែលទាំងពីរនេះ អាចនឹងមានប្រើប្រាស់មុខងារស្កែនក្រយ៉ៅដៃលើអេក្រង់ផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ sammobile