ព្រឹកនេះលោក គីម ជុងអ៊ុន បានចេញដំណើរពីកូរ៉េខាងជើងតាមរថភ្លើង ដើម្បីទៅជួបប្រជុំជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ជាលើកដំបូង

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងថ្ងៃពុធនេះ សម្រាប់ជំនួបកំពូលជាលើកដំបូងជាមួយមេដឹកនាំ​រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ខណៈក្រុងព្យុងយ៉ាងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ស្របពេលកំពុងមានឧបសគ្គនុយក្លេអ៊ែរជាមួយអាមេរិក។ ជំនួបនេះនឹងក្លាយជាកិច្ចចរចាជាលើកដំបូងរបស់លោក គីម ជាមួយលោក ពូទីន ចាប់តាំងពីវិលត្រឡប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ដោយបញ្ចប់ទាំងគ្មានកិច្ចព្រមព្រៀងអ្វី។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោក គីម ជុងអ៊ុន «បានចាកចេញពីទីប្រទេសដោយរថភ្លើងឯកជននៅព្រឹកព្រលឹមថ្ងៃពុធនេះ ដើម្បីទៅទស្សនាសហព័ន្ធរុស្ស៊ី»។ កិច្ចចរចារបស់មេដឹកនាំទាំង ២ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ នៅកំពង់ផែ Vladivostok ភាគខាងកើតប្រទេសរុស្សី ដែលជាការអញ្ជើញម្តងហើយម្តងទៀតពីលោក ពូទីន ចាប់តាំងពីលោក គីម បានចាប់ផ្តើមដំណើរការការទូតរបស់លោកកាលពីឆ្នាំមុន៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia