ព័ត៌មាន April 24, 2019 lyda
ភ្ញៀវទេសចរអំឡុងពេលបុណ្យសង្រ្កាន្តច្រើនលើសលុបពេក បណ្តាលឱ្យផ្កាថ្មនៅក្នុងឧទ្យានជាតិខេត្ត ត្រាង ខូចខាចយ៉ាងដំណំ

ភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យសង្រ្កាន្តបានបណ្តាលឱ្យខូចខាតដល់ផ្កាថ្មនៅក្នុងតំបន់ឧទ្យានជាតិខេត្ត ត្រាង ភាគខាងត្បូងនៃប្រទេសថៃ។ កាសែត Matichon Online បានរាយការណ៍ថា ការខូចខាតនេះបណ្តាលមកពីចំនួនភ្ញៀវទេសចរអំឡុងពេលបុណ្យសង្ក្រាន្ត ចូលមកតំបន់នេះច្រើនលើសលុបពេក។ ទូកជាច្រើនបានទម្លាក់យុថ្ការបស់ពួកគេនៅលើផ្ទៃក្រោមទឹក ដែលធ្វើឱ្យងាយផុយស្រួយផ្កាថ្ម និងខ្លះទៀតបានចងខ្សែភ្ជាប់ជុំវិញផ្កាថ្មទៀតផង។

ទូកខ្លះចតនៅជិតបណ្តុំផ្កាថ្ម ព្រោះពួកគេព្យាយាមនាំអតិថិជនបានឃើញផ្កាថ្មកាន់តែជិត ហើយទូកខ្លះទៀតក៏បានបុកផ្កាថ្ម។ ក្រុមមន្រ្តីបាននិយាយថា ក្រៅពីការខូចខាតអំឡុងពេលមួយអាទិត្យនៃបុណ្យសង្ក្រាន្ត ផ្កាថ្មក៏ចាប់ផ្តើមទៅជាពណ៌ស (ខូច) ផងដែរ។ ប្រធានឧទ្យានជាតិលោក Hat Chao Mai និយាយថា ពួកគេមិនមានបុគ្គលិកគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលំហូរភ្ញៀវទេសចរអំឡុងពេលថ្ងៃបុណ្យសង្ក្រាន្តនោះទេ ប៉ុន្តែពួកគេនឹងជួលបុគ្គលិកបន្ថែម នឹងអនុវត្តបន្ថែមពោងសញ្ញាប្រាប់ផ្លូវនាវា ដើម្បីកុំឱ្យពួកគេប៉ះពាល់ដល់ផ្កាថ្មទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ thethaiger