ពិការប្រអប់ដៃពីកំណើតមែនពិត តែក្មេងស្រីរូបនេះតស៊ូជំនះព្រហ្មលិខិតរហូតក្លាយជាម្ចាស់ជ័យលាភីការប្រលងសរសេរសំនេរ ដោយប្រើដៃថ្នាក់ជាតិនៅអាមេរិក (មានវីដេអូ)

អាមេរិក៖ ក្មេងស្រីម្នាក់ដែលកើតមកគ្មានប្រអប់ដៃទាំងសងខាងពីកំណើតនោះ បានក្លាយជាម្ចាសជ័យលាភីក្នុងការប្រលងសរសេរសំនេរដោយប្រើដៃកម្រិតថ្នាក់ជាតិនៅក្នុងសហរដ្ឋអាមេរិក។ ក្មេងពិការដៃ និងមានទេពកោសល្យខ្ពស់រូបនេះមានឈ្មោះថា Sara Hinesley រស់នៅក្នុងក្រុង Frederick រដ្ឋ Maryland សហរដ្ឋអាមេរិក។  កម្មវិធីដែលនាងបានចូលរួមប្រកួតប្រជែងនោះមានឈ្មោះថា The Zaner-Bloser National Handwriting Contest ដែលត្រូវបានគេរៀបចំឡើងរៀងរាល់ឆ្នាំ សម្រាប់ក្រុមអ្នកដែលចូលចិត្តការសរសេរ ឬការប្រកួតប្រជែងដោយប្រើប្រាជ្ញា។

ឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាន មានក្មេងស្រីវ័យ ១០ ឆ្នាំរូបនេះ បញ្ជាក់ថា ទោះបីនាងពិការអត់មានប្រអប់ដៃទាំងសងខាងក៏ដោយ តែនាងមិនដែលបោះបង់ក្តីស្រមៃក្នុងការប្រកួតប្រជែងគ្រប់បែបយ៉ាងទាំងនៅក្នុងថ្នាក់រៀន និងនៅក្នុងសង្គមរស់នៅ ហើយនាងតាំងចិត្តថានឹងធ្វើឲ្យបានគ្រប់យ៉ាងដូចមនុស្សទូទៅអាចធ្វើបានដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark