បច្ចេកវិទ្យា April 24, 2019 Khmernote
ច្បាស់ការហើយ! OnePlus 7 Pro នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែក្រោយនេះ (មានវីដេអូ)

កាលពីយប់មិញនេះ ក្រុមហ៊ុន OnePlus បានបញ្ចេញនូវឃ្លីបខ្លីមួយ ដែលបង្ហាញពីផ្នែកមួយចំនួនរបស់ OnePlus 7 និងបានបញ្ជាក់ពីថ្ងៃប្រកាសរបស់កំពូលស្មាតហ្វូនរបស់ខ្លួន។ ក្នុងសេចក្ដីប្រកាសមួយនៅព្រឹកមិញនេះ ក្រុមហ៊ុន OnePlus បានប្រកាសអញ្ជើញអ្នកសារព័ត៌មាន និងអ្នកគាំទ្រ OnePlus ទាំងអស់ ដើម្បីមកចូលរួមការបង្ហាញខ្លួនរបស់ OnePlus 7 Pro នៅទីតាំង Pier 94 ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃអង្គារ ទី14 ខែឧសភា ខាងមុខនេះ ។ ហើយក្រុមហ៊ុន OnePlus ក៏មានការដាក់ឲ្យសាកល្បង នូវ OnePlus 7 Pro ផងដែរ ហើយវាក៏ជាការល្អដែរ សម្រាប់អ្នកដែលគិតចង់កុម្ម៉ង់ទិញសម្រាប់ប្រើប្រាស់ ។

តែក្រុមហ៊ុន OnePlus មិនបានបញ្ជាក់ថា នឹងបង្ហាញខ្លួនទាំង OnePlus 7 និង 7 Pro នៅក្នុងព្រឹត្តិការណ៍នោះទេ តែគេសង្កេតឃើញថា មានតែម៉ូឌែល Pro ប៉ុណ្ណោះដែលមាននៅលើបដាសម្រាប់ព្រឹត្តិការណ៍ខាងមុខនេះ ។ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបរាល់សំណួរ និងការបកស្រាយផ្សេងទៀតដែរចំពោះបញ្ហានេះ ។ វាមិនដូចព្រឹត្តិការណ៍កន្លងមកទេ ម្ដងនេះក្រុមហ៊ុន OnePlus ចង់ឲ្យព្រឹត្តិការណ៍នេះធ្វើឡើងជាសកលតែម្ដង ដោយព្រឹត្តិការណ៍ធំធ្វើឡើងនៅក្នុងទីក្រុង ញូវយ៉ក និងបីផ្សេងទៀតក៏ធ្វើឡើងពេលដំណាលគ្នាផងដែរ ។ ពេលវេលា និងទីតាំងនៃព្រឹត្តិកាណ៍ទាំងបួនគឺមាននៅ :

+ Pier 94, ញូវយ៉កសហរដ្ឋអាមេរិក – ម៉ោង 11 ព្រឹកម៉ោង 14 ខែឧសភា
+ Printworks ទីក្រុងឡុងចក្រភពអង់គ្លេស – ម៉ោង 4 រសៀលមេសា 14
+ BIEC, Bangalore, India – 8:15 PM IST, ថ្ងៃទី 14 ខែឧសភា
+ បឹងយ៉ានគី, ប៉េកាំង, ចិន – 2PM PST, 16 ឧសភា

OnePlus 7 Pro ឆ្នាំនេះត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឈីប Snapdragon 855 មាន RAM 8GB អេក្រង់ 6.67 អ៊ីញពេញដល់គែម និងមានកាមេរ៉ាបីគ្រាប់ ដែលមានទំហំ 48មេហ្កាភិចសែល, 16 មេហ្កាភិចសែល និងមួយទៀត 8 មេហ្កាភិចសែល ហើយយើងក៏លែងឃើញមានឆកនៅលើអេក្រង់របស់វាទៀតដែរ ឯផ្នែកខាងក្រោយវាមិនមានអ្វីខុសគ្នាច្រើនពី OnePlus 6T ប៉ុន្មាននោះទេ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority