Sony ចេញលក់ទូរទស្សន៍ទំហំ ៩៨ អ៊ីញកំរិត 8K ឯតម្លៃវិញស្មើរឡានមួយគ្រឿង

កន្លងមកផលិតផលទូរទស្សន៍របស់ក្រុមហ៊ុន Sony ត្រូវបានគេចាត់ទុកជាផលិតផលអេឡិចត្រូនិចដ៏ល្អមួយ ព្រោះតែវាមានគុណភាពខ្ពស់ និងធន់អាចប្រើបានក្នុងរយៈពេលយូរ។ អ្វីដែលធ្វើអោយប្រិយមិត្តអ្នកគាំទ្រទូរទស្សន៍ Sony កាន់តែរំភើបចិត្តទៀតនោះ គឺកាលពីពេលថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញនូវទូរទស្សន៍ស៊េរីថ្មីមួយគ្រឿងដែលមានទំហំអេក្រង់រហូតដល់ ៩៨ អ៊ីញឯណោះ។

ទូរទស្សន៍ស៊េរីថ្មីនេះត្រូវបានគេហៅថា ជាប្រភេទ Master Series Z9G មានសមត្ថភាពដំណើរការរហូតដល់កម្រិត 8K មានប្រព័ន្ធសំឡេងធ្ងន់ល្អ និងរូបភាពច្បាស់ត្រជាក់ភ្នែកតែម្តង។ សម្រាប់ទូរទស្សន៍ប្រភេទនេះលោកអ្នកអាចទិញយកទៅប្រើនៅក្នុងផ្ទះក៏បាន ឬសម្រាប់ដាក់តាំងបង្ហាញព័ត៌មានផ្សេងៗនៅតាមក្រុមហ៊ុន ឬកន្លែងផ្សព្វផ្សាយព័ត៌មានណាមួយក្នុងករណីចាំបាច់។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេដាក់លក់ក្នុងតម្លៃ ៧ ម៉ឺនដុល្លារ (តម្លៃនៅក្រៅស្រុក) ហើយតម្លៃនេះអាចមានការប្រែប្រួលតាមទីផ្សារក្នុងប្រទេសផ្សេងៗអាស្រ័យលើពន្ធនាំចូលនៃប្រទេសទាំងនោះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ hypebeast