កីឡា April 24, 2019 sokun sokunna
ថាមែនៗ!! បងម៉ៅ ១០០លាន Pogba ទទួចប្រាប់មិត្តរួមក្រុមថាចង់ចាកចេញពី Old Trafford

មួយរយៈចុងក្រោយនេះមានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីអនាគតរបស់ខ្សែបំរើប្រយុទ្ធរបស់ក្រុមបិសាចក្រហម ដែលថារូបគេអាចនឹងចាកចេញពី Old Trafford នៅក្នុងរដូវក្តៅនេះ ដោយក្នុងកំឡុងពេលលេងក្រោយការដឹកនាំរបស់លោក Jose Mourinho។ ប៉ុន្តែនៅពេលថ្មីៗនេះមានព័ត៌មានទាក់ទង់នឹងកីឡាកររូបនេះដែលថាមានទំនាក់ទំនងជាមួយក្លឹបយក្សនៅអេស៉្បាញ Real Madrid។ ហើយរូបគាត់បាននិយាយថា ក្លឹប Real Madrid គឺជាក្លឹបក្នុងក្តីស្រមៃរបស់កីឡាករគ្រប់គ្នាដែលចង់ចូលរួមក្នុងពេលយុគសម័យបាល់ទាត់សម័យថ្មីនេះ។

តាមរយៈកាសែត L’Equipe បានអោយដឹងថា ការចាកចេញពី Manchester untied របស់ Paul Pogba នៅរដូវក្តៅនេះគឺត្រៀមកាលវិភាគរួចរាល់ហើយ។ មិនតែប៉ុណ្ណោះតាមរបាយការណ៍របស់ការរាយការណ៍មួយក៏បានបញ្ជាក់ដែរថា ខ្សែបំរើសញ្ជាតិបារាំងរូបនេះបានប្រាប់មិត្តរួមក្រុមមួយចំនួនរបស់ខ្លួនថា រូបគេមានបំណងចង់ចាកចេញពីក្លឹបបន្ទាប់ពីផ្លាស់ប្តូរពីក្លឹបសេះបង្កង់ Juventus បាន ៣ឆ្នាំរួចមក។ ហើយចំណែកឯខាងក្លឹបវិញនឹងមិនស្ទាក់ស្ទើរឡើយប្រសិនបើមានការចរចារណាមួយសមស្រប៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com