Oppo F11 Pro Marvel’s Avengers Limited Edition ត្រៀមដាក់លក់ឆាប់ៗនេះ ដើម្បីស្វាគមន៍រឿង Avengers: Endgame

កាលពីពេលថ្មីៗនេះ ខ្សែភាពយន្ត Avengers: Endgame បានចាប់ផ្តើមចាក់បញ្ចាំងនៅតាមបណ្តារោងកុននានានៅជុំវិញពិភពលោកហើយ ចំណែកឯក្រុមហ៊ុន Oppo ក៏មិននៅស្ងៀមដែរ ដោយខ្លួនគ្រោងនឹងចេញលក់ស្មាតហ្វូន F11 Pro Marvel’s Limited Edition នៅប្រទេសឥណ្ឌានាថ្ងៃទី 26 ខែមេសា ខាងមុខនេះផងដែរ ហើយក៏នឹងមានវត្តមាននៅក្នុងការទិញតាមរយៈ Amazon ផងដែរ ។

Hardware នៅលើ F11 Pro Limited Edition នេះក៏មិនខុសគ្នាពី ម៉ូឌែលធម្មតាដែរ តែវាបានភ្ជាប់មកជាមួយនិងអង្គចងចាំ 128GB ។ សម្រាប់ការរចនា ក៏ដូចជាពណ៌ គឺមានភាពខុសប្លែកគ្នាខ្លះពីម៉ូឌែលធម្មតា ដែលវាមានពណ៌ខៀវចាំងប្រដេញ រំលេចជាមួយនឹងរូបសញ្ញារបស់ក្រុម Avengers ។ Oppo F11 Pro Marvel’s Avengers Limited Edition វាក៏បានភ្ជាប់មកជាមួយនឹងស្រោមការពារមួយយ៉ាងស្រស់ស្អាត ដែលមានរូបខែលរបស់ Captain America ទៀតផង ។ ឯតម្លៃរបស់ Oppo F11 Pro Marvel’s Avengers Limited Edition គេមិនទាន់ដឹងនៅឡើយទេ តែវាអាចនឹងមានតម្លៃខ្ពស់ជាងម៉ូឌែលធម្មតា៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena