កុំភ្លេចមកពិនិត្យ និងព្យាបាលជម្ងឺលើសឈាម ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ

យោងតាមសេចក្តីជូនដំណឹងពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ផ្នែកព្យាបាលមនុស្សចាស់ និងជម្ងឺបេះដូង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូនការពិគ្រោះ និងព្យាបាលជម្ងឺលើសសំពាធឈាម ដោយឥតគិតថ្លៃចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានជម្ងឺខាងលើ កុំភ្លេចមកពិនិត្យ និងព្យាបាល៕

អត្ថបទ៖ សេម