បច្ចេកវិទ្យា April 25, 2019 Khmernote
ត្រៀមលុយឲ្យហើយទៅ ឥលូវនេះដឹងពីតម្លៃខ្លះៗរបស់ OnePlus 7 និង OnePlus 7 Pro ហើយ

ឆ្នាំនេះ OnePlus នឹងប្រើប្រាស់យុទ្ធសាស្ត្រ ដែលបញ្ចេញស្មាតហ្វូនច្រើនម៉ូឌែលក្នុងពេលតែមួយ គឺ OnePlus 7 និង OnePlus 7 Pro ហើយសម្រាប់ម៉ូឌែល Pro នឹងផ្តល់ជូននូវការតំឡើងជាច្រើនលើម៉ូដែល Vanilla ហើយវាក៏អាចនឹងមានតម្លៃថ្លៃដែរ។ ពាក្យចចាមអរ៉ាមបាននិយាយថា OnePlus 7 Pro នឹងមាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB មានតម្លៃ 750 អឺរ៉ូ (ប្រហែល 840 ដុល្លារ) ដែលម៉ូឌែលមាន RAM ខ្ពស់ 12GB អង្គផ្ទុកទិន្នន័យ 256GB មានតម្លៃ 820 អឺរ៉ូ (ប្រហែល 920 ដុល្លារ) សម្រាប់តម្លៃ RAM 6GB អង្គផ្ទុកទិន្នន័យ 128GB គេមិនបានដឹងតម្លៃពិតប្រាកដទេ តែវាអាចនៅចន្លោះ 700 អឺរ៉ូ (ប្រហែល 780 ដុល្លារ)។

សម្រាប់បណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក តម្លៃរបស់ OnePLus វាមិនមានភាពខុសគ្នាច្រើនទេ ។ សម្រាប់ OnePlus 7 ដូចជាមិនមានព័ត៌មានអំពីម៉ូឌែល Vanilla ទេ តែសម្រាប់ RAM 8GB អង្គផ្ទុកទិន្នន័យ 256GB វាប្រហែលជាមានតម្លៃប្រហាក់ប្រហែលទៅនឹងម៉ូឌែល 6T កាលពីកន្លះឆ្នាំមុនក្នុងតម្លៃ 600អឺរ៉ូ (ប្រហែល 670 ដុល្លារ)។ ម៉ូឌែល Pro នឹងមានអេក្រង់ទំហំធំជាងមុនជាមួយនឹងល្បឿនថ្មី 90Hz និងគុណភាពបង្ហាញ QHD + កាមេរ៉ាបីគ្រាប់ ថ្មធំជាងមុន និងសាកថ្មលឿនជាងមុន ជាមួយនិងមុខងារកាមេរ៉ាលោតចេញមកទៀត ។ ស្មាតហ្វូនទាំងពីរនេះនឹងត្រូវដាក់បង្ហាញនៅថ្ងៃទី 14 ខែឧសភា និងមានជម្រើសបីពណ៌ផងដែរ ប្រផេះរលោង សូកូឡា និងខៀវ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena