ព័ត៌មាន April 25, 2019 lyda
សម្រាប់ប្រទេសថៃ ភ្ញៀវទេសចរចិនគឺមានសារៈសំខាន់ជាងភ្ញៀវទេសចរអឺរុប

ប្រជាជនចិនដែលចូលទៅប្រទេសថៃមិនត្រឹមតែបន្តកើនឡើងនោះទេ ប៉ុន្តែពួកគេថែមទាំងចំណាយប្រាក់ច្រើនជាងប្រជាជនអឺរ៉ុបក្នុងមនុស្សម្នាក់រហូតដល់ ៥៣ភាគរយ ឯណោះ។ បច្ចុប្បន្នជនជាតិចិនមានចំនួន ៥៧.៤៨ភាគរយ នៃភ្ញៀវទេសចរសរុបនៅក្នុងប្រទេសថៃ ហើយអ្វីដែលសំខាន់ទៀតនោះ គឺបច្ចុប្បន្នទេសចរចិនត្រឹមតែ ៨.៧ភាគរយ ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន។ លើសពីនេះទៅទៀត ទេសចរចិនពួកគេចូលចិត្តដើរលេងនៅប្រទេសជិតខាងដូច្នេះហើយវៀតណាម និងថៃ គឺជាគោលដៅរបស់ពួកគេ។

យ៉ាងណាក៏ដោយចំណុចដែលថៃពេញចិត្តទេសចរចិនច្រើនជាពួកអឺរុប គឺកម្រិតចំណាយរបស់ជនជាតិចិនម្នាក់ៗគឺច្រើន ដោយជាមធ្យមទេសចរណ៍ចិនចំណាយ ១៩២ដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ ពោលគឺលើសពួកទេសចរអឺរុបដល់ទៅ ៥៣ភាគរយ។ ទេសចរចិនពួកគេចូលចិត្តការទិញទំនិញ ហើយជារៀងរាល់ឆ្នាំពួកគេឱ្យចំណូលទៅប្រទេសថៃរហូតដល់ ១៥.៣៤២ ពាន់លានដុល្លារអាមេរិក លើសប្រជាជាតិណាទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ thethaiger