វិធីងាយៗដោះស្រាយបញ្ហាឈឺចាប់ ១០ យ៉ាង ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ

ពេលមានបញ្ហាសុខភាពម្តងៗលោកអ្នកប្រាកដជាគិតឃើញដល់ការប្រើប្រាស់ថ្នាំពេទ្យមុនគេ ក្នុងការបំបាត់ ឬព្យាបាលបញ្ហាទាំងនោះ។ យ៉ាងណាក្តី មិនមែនមានតែថ្នាំពេទ្យទេដែលអាចជួយលោកអ្នកបាននោះ ពេលខ្លះវិធីដែលលោកអ្នកស្មានមិនដល់ក៏អាចជួយលោកអ្នកបានយ៉ាងមានប្រសិទ្ធភាពដែរ។ តួយ៉ាងដូចការឈឺចាប់ទាំង ១០ ប្រភេទខាងក្រោមនេះអីចឹង លោកអ្នកមិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះទៅបានហើយ៖

១.ញ៉ាំស្ករសូកូឡាខ្មៅមួយដុំ ដើម្បីព្យាបាលបញ្ហាឈឺបំពងក។

២.ញ៉ាំទឹកឲ្យបានច្រើនដើម្បីព្យាបាលបញ្ហាឈឺក្បាលប្រកាំង

៣.ឆុងម្សៅរមៀតញ៉ាំបន្តិតដើម្បីព្យាបាលការឈឺចាប់ដែលបង្ករឡើងដោយបញ្ហារលាកផ្សេងៗ

៤.អង្គុយដូចក្នុងរូបខាងក្រោយមួយសន្ទុះដើម្បីព្យាបាលអការឈឺខ្នង

៥.ហិតប្រេងធម្មតាជាតិ ដើម្បីព្យាបាលការឈឺក្បាល

៦.ញ៉ាំតែជីអង្កាម ដើម្បីព្យាបាលអការឈឺធ្មេញ

៧.ងូតទឹកអំបិល ដើម្បីព្យាបាលការឈឺចាប់សន្លាក់ និងឆ្អឹង

៨.ចេញទៅដើរលេងដើម្បីបញ្ចេញជាតិពុលពីរាងកាយ និងបន្ថយការឈឺចាប់ផ្សេងៗ

៩.ញ៉ាំចេកដើម្បីព្យាបាលការឈឺចាប់ពេលមករដូវ

១០.ស្អំទឹកក្តៅដើម្បីព្យាបាលការឈឺពោះពេលមករដូវ៕

អត្ថបទ៖ ភក្តី

ប្រភព៖ brightside