Nissan Auto Tech May 28, 2019 lyda
Zero-Gravity Seats និង i-Key ជាមួយ​ប៊ូ​តុង Push Start ជួយកាត់បន្ថយភាពអស់កម្លាំង និងបញ្ចេះយានយន្តជិះបានភ្លាមដោយគ្រាន់តែចុច​ប៊ូ​តុង

Zero-Gravity Seats ៖ គឺជាកៅអីរថយន្ត ដែលមានរូបរាង និងរចនាបទពិសេសរបស់ប្រព័ន្ធនេះ ដោយវាផ្តល់នូវការគាំទ្រជាហូរហែតាំងពីត្រគាក រហូតដល់ស្មារបស់អ្នក ពេលដែលបើកបរ។ ការរចនាបែបធម្មជាតិនេះ អាចជួយបង្កើនលំហូរឈាម និងបង្កើនកម្រិតថាមពលរបស់អ្នក កាត់បន្ថយភាពអស់កម្លាំងរបស់សាច់ដុំ និងកាត់បន្ថយភាពតានតឹងលើរាងកាយក្នុងកំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ។

Intelligent Key (i-Key) ជាមួយ​ប៊ូ​តុង Push Start ៖ គឺជាវិធីសាមញ្ញមួយដើម្បីបិទសោ បើកសោ និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចបញ្ចេះយាន្តយន្តជិះបានភ្លាម។ មុខងារ i-Key នេះក៏អនុញ្ញាតឱ្យអ្នកបើកបរ បើកឃ្លុបខាងក្រោយបានយ៉ាងងាយស្រួលផងដែរ ជាមួយនឹងមុខងារ Auto Tail Gate។ បច្ចេកវិទ្យានេះដំណើរការដោយចុចប៊ូតុងនៅលើទ្វារ នៅពេលអ្នកកំពុងកាន់កូនសោយានយន្តជាប់ខ្លួន។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan

អត្ថបទ៖ លីដា