រថយន្ត April 29, 2019 lyda
Toyota RAV4 Hybrid ស៊េរី 2019 ស្រស់ស្អាត ធំទូលាយ ស៊ីសាំងតិច និងទំនើបជាងមុន

មានរថយន្តប្រភេទ SUV ជាច្រើនបានដាក់លក់លើទីផ្សារដែលលោកអ្នកអាចជ្រើសរើសបាន ប៉ុន្តែអ្វីដែលសំខាន់ពួកវាទាំងនោះច្រើនតែជាប្រភេទស៊ីប្រេងម៉ាស៊ូត។ យ៉ាងណាមិញ Toyota RAV4 ស៊េរីថ្មីនេះ គឺមានភាពខុសប្លែកពីភាគច្រើននៃរថយន្តទាំងនោះ ដោយម៉ាស៊ីន power-train 4ស៊ីឡាំង ទំហំចំណុះ 2.5លីត្រ របស់វាគឺជាប្រភេទកូនកាត់។ រថយន្តនេះមានម៉ូទ័រអេឡិចត្រិចជំនួយមួយទៀត ដែលអាចផ្តល់នូវថាមពលសរុប 215សេះ (218PS/160kW) ជារថយន្តប៉ុងមួយ (front-wheel drive) និងស៊ីប្រេងឥន្ធនៈត្រឹមតែ 4.4លីត្រ/100គីឡូម៉ែត្រ។

ទាំងអស់នេះក៏អរគុណចំពោះរចនាបថផ្នែកខាងក្រៅ ដែលបានកែលម្អដោយមានខ្សែបន្ទាត់ច្បាស់ និងផ្ទាំងសំណាញ់ដ៏ទាក់ទាញមួយដែលធ្វើឱ្យ RAV4 ឆ្នាំ 2019 មានភាពទំនើបជាងមុន។ ទំហំនៅខាងមុខ និងខាងក្រោយគឺល្អជាងមុន បង្អួចខាងក្រោយធំទូលាយដែលនឹងមិនធ្វើឱ្យអ្នកដំណើរមានភាពទើសទាល់ និងដាក់អីវ៉ាន់បានច្រើនជាងមុន។ ចង្កូតរបស់វាក៏ល្អជាងមុនដែរ ប៉ុន្តែកុំគិតថា «Sport driving mode» របស់វាល្អជាងមុនឱ្យសោះ (វាគ្មានអ្វីផ្លាស់ប្តូរច្រើនទេ) ព្រោះថា TOYOTA ផ្ដោតសំខាន់់ទៅលើភាពងាយសុកស្រួលពេលបើកបរច្រើនជាង៕

 

អត្ថបទ៖ លីដា
ប្រភព៖ carscoops